ldpvoice

LDP: សុចរិតភាពគឺជាបាតគ្រឹះនៃគ្រប់ឥរិយាបទនយោបាយ

សេចក្ដីថ្លែងការណ៏ប្រឆាំងនិងកិច្ចព្រៀមព្រៀងរវាងរដ្ឋាភិបាលនិងអូស្ត្រាលីរឿងបញ្ជូនជនភៀសខ្លួន

បញ្ចេញមតិ

8936_1501715193408507_6401430331661935070_n

10647220_1501715220075171_6104784032704586055_n
សេចក្ដីថ្លែងការណ៏ប្រឆាំងនិងកិច្ចព្រៀមព្រៀងរវាងរដ្ឋាភិបាលនិងអូស្ត្រាលីរឿងបញ្ជូនជនភៀសខ្លួន
ការចុះកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល និងប្រទេសអូស្ត្រាលីនៅពេលនេះ វាបានបង្ករនៅរបួសស្នាមយ៉ាងជ្រៅក្នុងទំនាក់ទង់ការទូតរវាងប្រទេសខ្មែរ និងអូស្ត្រាលី ព្រោះវាជារឿងមើលងាយមើលថោកដល់ជនជាតិខ្មែរផង និងជាទង្វើរអមនុស្សធម៏របស់ជនជាតិអូស្ត្រាលីផង ដែលធ្វើអោយប្រជាពលរដ្ឋខ្មែរមិនគួរចង់ភ្ជាប់ចំណង់ការទូតទៅរកស៊ីអីនៅប្រទេសដែលគ្មានមនុស្សធម៏អញ្ជឹងទេ ។ការស្នើរសុំរបស់ប្រទេសអូស្ត្រាលីរឿងជនភៀសខ្លួនគឺជាការប្រមាថមួយយ៉ាងធំមកកាន់ពូជសាសន៏ខ្មែរ និងវាបង្ហាញ់អំពីទង្វើរអមនុស្សធម៏របស់ជនជាតិអូស្ត្រាលី ។ រដ្ឋាភិបាលនេះសូម្បីប្រជាពលរដ្ឋខ្លួនឯងមិនស្រលាញ់ផង លួចដីប្រជាពលរដ្ឋដល់ពេលប្រជាពលរដ្ឋទៅបាតុកម្មទាមទារដីមកវិញវ៉ៃប្រជាពលរដ្ឋឯងបែកឈាមស្ទើរងាប់ស្ទើរស់ ប្រជាពលរដ្ឋខ្លួនឯងរកដីនៅមិនបានផងទៅជួយដោះស្រាយបញ្ហារបស់គេ តើរដ្ឋាភិបាលដែលគ្មានការគោរពសិទ្ធិមនុស្ស គ្មានមនុស្សធម៏នេះទៅធ្វើរឿងមនុស្សធម៏ចំពោះជនជាតិដល់ទៃកើតអត់ បើសូម្បីតែជនជាតិខ្លួនឯងក៏រដ្ឋាភិបាលនេះមិនស្រលាញ់ផងនោះ វាប្រាកដជាមានរឿងអាថ៏កំបាំងអ្វីមួយហើយក្នុងរឿងនេះ ។យើងប្រឆាំងចំពោះរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលីដែលធ្វើរឿងមើលងាយពូជសាសន៏ខ្មែរ និងទង្វើរអមនុស្សធម៏ ។

បញ្ចេញមតិ